ជីវវិទ្យា(មិនផ្លូវការ)
សំណួរ-ចម្លើយ និងដំណោះស្រាយលំហាត់
ប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ
(22-08-2016)
I. (៥ពិន្ទុ) តើនៅក្នុងស្លឹករុក្ខជាតិឌីកូទីលេដូនមានស្រទាប់អ្វីខ្លះ? ស្រទាប់នីមួយៗមាននាទីដូចម្ដេច?
II. (៥ពិន្ទុ)
ហេតុអ្វីបានជាគេថាអង់ស៊ីមជាប្រូតេអ៊ីនដែលមានសកម្មភាពខ្លាំងក្លា?
III. (៥ពិន្ទុ) ចូរប្រៀបធៀប ប្រព័ន្ធប្រសាទសត្វឥតឆ្អឹងកង
និងប្រព័ន្ធប្រសាទសត្វឆ្អឹងកង។
IV. (៥ពិន្ទុ) តើវិស្វកម្មសេនេទិចជួយដល់រុក្ខជាតិដូចម្ដេចខ្លះ?
V. (១០ពិន្ទុ) ក្រោយពេលដំឡើងទ្វេហើយ ហេតុអ្វីបានជាម៉ូលេគុល ADN កូនទាំងពីរដូចគ្នាបេះបិតទៅនឹងម៉ូលេគុល
ADN មេ?
VI. (១០ពិន្ទុ)
ហេតុអ្វីបានជាអរម៉ូនមានអំពើ (ភ្ញោច) ទៅលើតែកោសិកាគោលដៅ?
VII. (១៥ពិន្ទុ) ម៉ូលេគុល ADN មួយមាននុយក្លេអូទីតប្រភេទ C=180000 ដែលមានសមាមាត្រជា 30%
នៃចំនួននុយក្លេអូទីតទាំងអស់។
1. រកភាគរយនៃនុយក្លេអូទីតប្រភេទនីមួយៗ។
2. រកប្រវែងម៉ូលេគុល ADN គិតជាមីក្រូម៉ែត្រ(µm)។
3. រកចំនួនសម្ព័ន្ធអ៊ីដ្រូសែនសរុបម៉ូលេគុល
ADN នេះ។
VIII. (២០ពិន្ទុ) សែនមួយមានប្រវែង 680nm។ សែននេះកំណត់សំយោគ ARNm មួយដែលមានទំនាក់ទំនងរីបូនុយក្លេអូទីត
2A – 3C = 3G – 2U។
1. គណនាចំនួននុយក្លេអូទីតនីមួយៗរបស់សែននេះ។
2. គណនាចំនួននុយក្លេអូទីតនីមួយៗរបស់ម៉ូលេគុលARNm
បើគេដឹងថាក្នុងម៉ូលេគុល ARNm នេះមានផលដករវាង
A និង U ស្មើនឹង 600 និងផលដករវាង C និង G ស្មើនឹង 400។
ទាញយកចម្លើយ
No comments:
Post a Comment