ដោយយោងទៅលើភាពពន្លយស៊ីតូប្លាសនៃរបស់វាគេចែកណឺរ៉ូនជា ៣ ប្រភេទគឺ
- ណឺរ៉ូនឯកប៉ូល :ណឺរ៉ូនដែលមានពន្លយខ្លីមួយបែកចេញពីតួកោសិកា។
- ណឺរ៉ូនទ្វេប៉ូល : ណឺរ៉ូនដែលតួរកោសិកាមានពន្លយពីរស្របគ្នាគឺមួយជាអាក់សូន និងមួយទៀតជាដង់ឌ្រីត។
- ណឺរ៉ូនពហុប៉ូល : ណឺរ៉ូនដែលតួរកោសិកាមានពន្លយចេញមកច្រើន។ ដង់ឌ្រីតមានច្រើន ហើយខ្លី និងឆ្មារ។ អាក់សូនមានតែមួយគត់ ធំ ហើយវែង។
ពាក់ព័ន្ធនឹងនាទី គេចែកវាជា៣ប្រភេទគឺ
-ណឺរ៉ូនវិញ្ញាណនាំ : មាននាទីដឹកនាំព័ត៌មានចេញពីធ្មួលវិញ្ញាណទៅកាន់មជ្ឈមណ្ឌលប្រសាទ។
- ណឺរ៉ូនចលករ : មាននាទីដឹកនាំព័ត៌មានពីមជ្ឈមណ្ឌលប្រសាទទៅកាន់សរីរាង្គប្រតិកម្ម(សាច់ដុំឬក្រពេញ)។
- ណឺរ៉ូនភ្ជាប់(ឬអន្តរណឺរ៉ូន) : មាននាទីបញ្ជូនបន្តនូវព័ត៌មានចេញពីណឺរ៉ូនមួយទៅណឺរ៉ូនមួយផ្សេងទៀត។
ទោះបីជាណឺរ៉ូនមានរូបរាងប្លែកៗក៏ដោយ ប៉ុន្តែយើងនៅតែអាចកំណត់នូវរូបផ្គុំនៃណឺរ៉ូន។ ដូចនេះ ណឺរ៉ូនមានបីផ្នែកសំខាន់ៗគឺ ដង់ឌ្រីត តួរកោសិកា និងអាក់សូន។
Good thank you.
ReplyDelete