អាក់សូនរបស់ណឺរ៉ូនមួយមិនអាចភ្ជាប់ផ្ទាល់នឹងដង់ឌ្រីតរបស់ណឺរូនមួយទៀតបានទេពីព្រោះនៅ ចន្លោះអាក់សូន និងដង់ឌ្រីតមានលំហតូចមួយហៅថាស៊ីណាប់។
ដំណើរនៃការដឹកនាំអាំងភ្លុចប្រាសាទពីណឺរ៉ូនមួយទៅណឺរ៉ូនមួយទៀត ប្រព្រឹត្តទៅដោយសារធាតុគីមី(ណឺរ៉ូនបញ្ជូនសារ) ដែល ស្ថិតនៅខាងក្នុងពពុះតូចនៃចុងអាក់សូនដែលជាដូចនេះនៅពេល អាំងភ្លុច ធ្វើដំណើរដល់ចុងអាក់សូនសារធាតុពពុះតូចៗនៃសារធាតុគីមីក៏ ផ្ទុះបែកបញ្ចេញណឺរ៉ូនបញ្ជូនសារដែលសាយឆ្លងកាត់ស៊ីណាប់។ បន្ទាប់មកណឺរ៉ូនបញ្ជូនសារ បង្កើតអាំងភ្លុចប្រសាទថ្មីនៅក្នុងដង់ឌ្រីតនៃណឺរ៉ូនបន្ទាប់ រួចធ្វើដំណើរទៅតួកោសិការបស់វា ហើយឆ្លងចូលទៅក្នុងអាក់សូន។ តាមវីធីនេះអាំងភ្លុចប្រសាទធ្វើដំណើរឆ្លងកាត់ពីណឺរ៉ូន មួយទៅណឺរ៉ូនមួយទៀត។
ព័ត៌មានបន្ថែម : ណឺរ៉ូនបញ្ជូនសារសាយឆ្លងកាត់ស៊ីណាប់ ហើយចូលទៅក្នុងភ្នាសរបស់ណឺរ៉ូនបន្ទាប់ ដែលនៅទីនោះវាភ្ជាប់ជាមួយធ្មួល។ យ៉ាងហោចណាស់ក៏មានណឺរ៉នបញ្ជូនសារចំនួន ២៥ ប្រភេទដែរ ខ្លះជា CO ខ្លះជា NO ខ្លះជាណឺរ៉ូប៉ិបទីត ឬអាស៊ីតអាមីនេ ឬជាធាតុស្រឡាយសារធាតុទាំងនោះ។ ណឺរ៉ូនបញ្ជូនសារមានពីរប្រភេទដែលច្រើនជួបប្រទះគឺ អាសេទីកូលីន (Ach) និង ណូរេពីណេព្រីន (NE)។ Ach និង NE អាចភ្ញោចឬបង្អាក់សកម្មភាពរបស់អាំងភ្លុចប្រសាទ ទៅតាមប្រភេទនៃធ្មួលនៅលើភ្នាសរបស់ណឺរ៉ូនបន្ទាប់។
No comments:
Post a Comment