Pages

Sponsored

loading...

Sponsored

Thursday, June 30, 2016

វិញ្ញាសា ជីវវិទ្យា បាក់ឌុប 2011 (វិទ្យាសាស្រ្ដ)


វិញ្ញាសាទី ២៩ : វិទ្យាសាស្រ្ត
ប្រលងសញ្ញាបត្រធម្យមសិក្សាទុតិយភូមិ
ចំណេះទូទៅនិងបំពេញវិជ្ជា
សម័យប្រឡង​ ២៥ កក្កដា ២០១១
I. (៥ពិន្ទុ)​ ចូរ​បំពេញ​ល្បះ​​ខាង​​ក្រោម​​ឲ្យ​​បាន​​ត្រឹម​ត្រូវ
    1. ប្រព័ន្ធ ​​ប្រសាទ​​មនុស្ស​​ចែក​​ចេញ​ជា​​ពីរ​​ផ្នែក​​សំខាន់​​គឺ​..​..​.​.​.​.​.​.​ ..​.​.​..​.​.​.​.​.​.​.​.​..​​..​.​និង​..​​.​​​..​​​​​​​​​.....​...​...​ .​..​.​​.​​​​.​​.....​..​.​..​..​.​.​.​។
    2. ខ្នាត​ទទឹង​​នៃ​​ខួរ​​ឆ្អឹង​​ខ្នង​​បង្ហាញ​ឲ្យ​​ឃើញ​​ថា​ ខួរ​​ឆ្អឹង​ខ្នង​​មាន​​សារ​ធាតុ​​ពីរ​​យ៉ាង​​គឺ​..​​.​​​..​​​​​​​​​.....​...​...​.​..​.​​.​​​​.​​.....​..​.​..​..​.​.​និង..​​.​​​..​​​​​​​​​.....​...​...​.​..​.​​.​​​​.​​.....​..​.​..​..​.​.​ហើយ​​ផ្នែក​​ខាង​​ក្នុង​​មាន​​រាង​​ជា​​អក្សរ​..​​.​​​..​​​​​​​​​.....​...​...​.​..​.​​.​​​​.​​.....​..​.​..​..​.​.​
II. (៦ពិន្ទុ) នៅ​ពេល​​មនុស្ស​​យើង​​ផឹក​​ស្រវឹង​​ខ្លាំង យើង​​សង្កេត​​ឃើញ​​ថា​​​​គេ​មាន​​ដំណើរ​​ទ្រេ​ទ្រោត​ ដៃ​​ចាប់​​កាន់​វត្ថុ​អ្វី​​មួយ​​មាន​​លក្ខណៈ​​ញ័រ តើ​​លក្ខណៈ​​នេះ​​បណ្ដាល​​មក​​ពី​អ្វី​​?
III. (៧ពិន្ទុ) 1. ក្នុង​​សារពាង្គកាយ​​មនុស្ស តើ​​មាន​អាស៊ីត​អាមីនេ​​ប៉ុន្មាន​​ប្រភេទ​? វា​​ខុស​​គ្នា​​ពី​​មួយ​​ទៅ​​មួយ​​ដូច​ម្ដេច?
    2. គេ​ថា​​អាស៊ីត​អាមីនេ​​មាន​​លក្ខណៈ​​ជា​​អាស៊ីត​ផ​ង ​និង​​បាស​​ផង​។ តើ​ពិត​ឬ​ទេ​? ព្រោះ​អ្វី?
    3. ហេតអ្វី​​បាន​ជា​​គេ​ថា​​អាស៊ីត​អាមីនេ​​ជា​​អ្នក​​នាំសារ?
IV. (៧ពិន្ទុ) តើ​ក្រពេញ​ទីរ៉ូអ៊ីត​​ស្ថិត​​នៅ​​ត្រុង​ណា​? វា​​ផលិត​​អរម៉ូន​អ្វី​ខ្លះ? តើ​​អរម៉ូន​​ទាំង​​នោះ​​មាន​​នាទី​​ធ្វើ​​អ្វី?
V. (១៣ពិន្ទុ) ស្រទាប់​រេទីន​​នៃ​​ភ្នែក​​ជា​​ស្រទាប់​រួស​​នឹង​​ពន្លឺ ​និង​​ជា​​ស្រទាប់​​ដែល​​បង្ក​​បាន​​ជា​​រូបភាព​​នៃ​​វត្ថុ​​ដែល​យើង​​មើញ​​ ឃើញ​។ ចូរ​​បក​​ស្រាយ។
VI. (១៨ពិន្ទុ) ម៉ូលេគុល ADN មួយ​​មាន​ចំនួន​​សម្ព័ន្ធ​​អ៊ីដ្រូសែន​​រវាង A-T ស្មើ​​នឹង​​ចំនួន​​សម្ព័ន្ធ​​អ៊ីដ្រូសែន​​រវាង​ C-G  គឺ 1200។ នៅ​​លើ​​ច្រវាក់​​ទី​​មួយ​​នៃ​​ម៉ូលេគុល ADN នេះ​​មាន​​ផល​​បូក​​ម៉ាស​​ម៉ូលេគុល​​នុយក្លេអូទីត A និង​ G ស្មើ 90000ហើយ​​ផល​​ដក​​ម៉ាសម៉ូលេគុល​​នុយក្លេអូទីត T និង C ស្មើ 30000
1. គណនា​​ប្រវែង​​ម៉ូលេគុល ADN នេះ​​គិត​ជា nm​
2. កំណត់​​ចំនួន​​នុយក្លអូទីត​​ប្រភេទ​​នីមួយៗ​​ក្នុង​​ច្រវាក់​​ម្ខាងៗ​​នៃ​​ម៉ូលេគុល ADN បើ​​នុយក្លេអូទីត​នីមួយៗ​​មាន​​ម៉ាស​​ម៉ូលេគុល 300 ខ្នាត​កាបូន​។
VII. (១៨ពិន្ទុ) សែន​​មួយ​​មាន​​នុយក្លេអូទីត​​ចំនួន 1050
    1.  រក​​ចំនួន​​កូដុង​​របស់​ ARNm ដែល​​ចម្លង​​ចេញ​​ពី​សែន​។
    2. រក​​ចំនួន​​អាស៊ីត​អាមីនេ​​នៃ​​ម៉ូលេគុល​​ប្រូតេ​អ៊ីន​​ដែល​​សំយោគ​​បាន។
    3. កំណត់​​ចំនួន​​អង់ទីកូដុង​​របស់ ARNt ដែល​​ដឹក​នាំ​​អាស៊ីត​​អាមីនេ​​ចូល​​រីបូសូម។
    4.  គណនា​ប្រវែង​​របស់​សែន។


របៀប Download
--->ចំពោះ ​អ្នកប្រើ Iphone កុំ​ទាន់​ចុច​លើ link ខាង​លើ ត្រូវ​មើល​ផ្នែក​ខាង​ក្រោម​ខាង​ស្ដាំ ចុច​ហើយ​បើក​ជា​មួយ Safari រួច​ចុច​លើ link Download ខាង​លើ រងចាំ 5 វិនាទី រួចចុច Skip AD វា​នឹង​លោត​ផ្ទាំង​ពាណិជ្ជកម្ម ចុច​ត្រឡប់​មក​វិញ ចុច Skip AD ម្ដង​ទៀតឃើញឯកសាហើយ។
--->ចំអ្នកប្រើ Android  ចុចលើ Link ខាង​​លើ​​រង​​ចាំ​​បន្តិច ហើយ​​ចុចលើ Skip AD ជា​ការ​ស្រេច។

No comments:

Post a Comment