Pages

Sponsored

loading...

Sponsored

Thursday, June 30, 2016

វិញ្ញាសា ជីវវិទ្យា បាក់ឌុប 2010


វិញ្ញាសាទី ២៤
ប្រលងសញ្ញាបត្រធម្យមសិក្សាទុតិយភូមិ
ចំណេះទូទៅនិងបំពេញវិជ្ជា
សម័យប្រឡង​ ២៦ កក្កដា ២០១០
I. (៤ពិន្ទុ)1. ចូរ​គូ​សសញ្ញាក្នុង​​ប្រអប់​​ខាង​​មុខ​​ចម្លើយ​​ត្រឹម​ត្រូវ​តែ​មួយ​គត់
        ក. ម៉ូលេគុល ADN ដ៏​​ច្រើន​​ក្នុង​​ពិភព​​រស់​​ខុស​​គ្នា​​ដោយ​​សារ​
               ◻ ចំនួន​​នុយក្លេអូទីត             ប្រភេទ​នុយក្លេអូទីត   
               ទីតាំង​នុយក្លេអូទីត          តំណលំដាប់​​នុយក្លេអូទីត
        ខ. កូន​​ប្រុស​​ដែល​​កើត​​ជំងឺ​​ងងឹត​​ពណ៌ ត្រូវ​​ចម្លង​​មកពី
           ◻  ឪពុក      ◻ ម្ដាយ     ◻  ជីតា      ◻  ជីដូន
    2. ចូរ​បំពេញ​​ល្បះ​​ខាង​​ក្រោម​​ឲ្យ​​បាន​​ត្រឹម​ត្រូវ
        ក. សារធាតុ​​មេឡានីន​​ដែល​​កំណត់​ពណ៌​​ភ្នែក ​ស្បែក​ និង​រោម​មាន​​ប្រភព​​មក​​ពី​​អាស៊ីត​អាមីនេ​ឈ្មោះ​...​...​...​...​....​.....​...​.. ដែល​​មាន​​នៅ​​ក្នុង​​អាហារ។
    ខ. បណ្ដូរ​​អង្កត់​​អូម៉ូឡូក​​នៃ​​ក្រូម៉ាទីត​​ពីរ​​ក្នុ​ង​​ចំនោម​​ក្រូម៉ាទីត​​បួន​​ហៅថា​...​...​...​...​....​.....​...​.។
II.(៥ពិន្ទុ)​ដូចម្ដេច​ដែលហៅ​ថា​​ប៉ូលីប្លូអ៊ីឌី​? តើ​​បាតុភូត​​នេះ​​មាន​​ប្រយោជន៍​​អ្វី​ចំពោះ​​រុក្ខជាតិ?
III. (៦​ពិន្ទុ) អ្វី​​ជា​​ទ្រីសូមី​​ទី​ 21​? តើ​​ទ្រីសូមី​​ទី​ 21​ អាច​កើត​ឡើង​​របៀប​ដូច​ម្ដេច​? ហើយ​​នាំ​ឲ្យ​​មាន​​ផល​វិបាក​​ដូច​​ម្ដេច​​ដែរ​?
IV. (៦ពិន្ទុ) យើង​​សង្កេត​ឃើញ​​ថា​ មនុស្ស​​ក្នុង​​​លោក​​នេះ​​មាន​​ចំនួន​​ច្រើន​ពាន់​​លាន​​នាក់​ ប៉ុន្តែ​​មាន​​រូបរាង មុខ​មាត់​​ខុសៗ​​គ្នា ទោះ​​បី​​ជា​​អ្នក​​នោះ​កើត​​ចេញ​​ពី​​មេបា​​តែ​មួយ​​ក៏​​ដោយ​ ក៏​​មិន​​ដូច​គ្នា​​បេះ​បិទ​​ដែរ។ តើ​មូលហេតុ​​នៃ​​ការ​​ខុស​​គ្នា​​នេះ​បណ្ដាល​​មក​ពី​អ្វី​?
V. (១៤ពិន្ទុ) សែន​មួយ​មាន​នុយក្លេអូទីត​ប្រភេទ C = 20% នៃ​ចំនួន​នុយក្លេអូទីត​​ទាំង​​​អស់​។ សែន​នេះកំណត់​សំយោគ​ប្រូតេអ៊ីន​មួយ ដែល​មាន​អាស៊ីតអាមីនេ 198។ ម៉ូលេគុល ARNmដែល​សំយោគចេញ​ពី​សែន​ខាង​លើ​មាន​រីបូនុយក្លេអូទីត​​ទាំង​​បួន​​ប្រភេទ​គឺ A , U , C , G ដែល​ក្នុង​នោះ​រីបូនុយក្លេអូទីត U(ARNm)=25% , G(ARNm)=30%
        ក. រក​ចំនួន​នុយក្លេអូទីត​ប្រភេទ​នីមួយៗ​របស់​សែន។
ខ. រក​ចំនួន​នុយក្លេអូទីត​ប្រភេទ​នីមួយៗ​របស់ ARNm
VI. (១៥ពិន្ទុ) ​ក្នុង​កសិដ្ឋាន​មួយ​គេ​បង្កាត់​ជ្រូក​ពូជ​សុទ្ធរោម​សខ្លួន​ខ្លី​ជា​មួយ​ ជ្រូក​​រោម​​ខ្មៅ​​​​ខ្លួន​​វែង​ដែលទទួល​បាន​ពូជ​សុទ្ធ​ដែរ។ គេ​ទទួល​បាន​ជ្រូក​​សុទ្ធ​តែ​រោម​ស​ខ្លួន​​វែង​។
          ក. ហេតុ​អ្វីបាន​ជា​កូន​ជ្រូក​ទាំង​អស់​នោះ​មាន​លក្ខណៈ​មិន​ដូចមេ​បា​ទាំង​ស្រុង?
ខ. កំណត់​សេណូទីប​មេបា​ និង​កូន​ជ្រូក បើ​គេ​ដឹង​ថា​គូអាឡែល​ទាំង​ពីរ គូ​ស្ថិត​​នៅ​​លើ​​គូ​ក្រូម៉ូសូមអូម៉ូឡូក។
 

របៀប Download
--->ចំពោះ ​អ្នកប្រើ Iphone កុំ​ទាន់​ចុច​លើ link ខាង​លើ ត្រូវ​មើល​ផ្នែក​ខាង​ក្រោម​ខាង​ស្ដាំ ចុច​ហើយ​បើក​ជា​មួយ Safari រួច​ចុច​លើ link Download ខាង​លើ រងចាំ 5 វិនាទី រួចចុច Skip AD វា​នឹង​លោត​ផ្ទាំង​ពាណិជ្ជកម្ម ចុច​ត្រឡប់​មក​វិញ ចុច Skip AD ម្ដង​ទៀតឃើញឯកសាហើយ។
--->ចំអ្នកប្រើ Android  ចុចលើ Link ខាង​​លើ​​រង​​ចាំ​​បន្តិច ហើយ​​ចុចលើ Skip AD ជា​ការ​ស្រេច។



No comments:

Post a Comment