សរីរាង្គ បន្តពូជរបស់ស៊ីមណូស្ពែមជាកោនដែលរួមមានកោនញី និងកោនឈ្មោលដែលអាចផលិតនៅលើដើមជាមួយគ្នាឬដើមខុសគ្នា។
-កោនឈ្មោលមាននាទីផលិតគ្រាប់លំអងល្អិតៗដែលមានផ្ទុកកោសិកាដោយក្រោយមកក្លាយជាកាម៉ែតឈ្មោលហៅថា ស្ពែម៉ាតូសូអ៊ីត។ ជាទូទៅស្រកានីមួយៗនៅលើកោនផលិតបានគ្រាប់លំអងរាប់ពាន់។
-កោនញីជាសរីរាង្គបន្តពូជភេទញីវាមានផ្ទុកនូវកាម៉ែតូភីតញីដែលលូតលាស់ជាអូវុលដែលជាសរីរាង្គមួយមានផ្ទុកអូអូស៊្វែ។ ជាទូទៅនៅលើគល់នៃស្រកានីមួយៗរបស់កោនញីមានផ្ទុកយ៉ាងតិចក៏អូវុល១ដែល ដែលក្រោយពីការបង្កកំណើត វានឹងលូតលាស់ទៅជាគ្រាប់។
ក្រោយកោនញី និងកោនឈ្មោលបង្កើតបាននូវកាម៉ែតបន្តពូជហើយវាក៏មានដំណើរលំអងដែលប្រព្រឹត្តទៅតាមខ្យល់ ដោយគ្រាប់លំអងធ្លាក់ទៅលើកោនញីជាប់នឹងសារធាតុស្អិតៗដែលផលិតដោយអូវុល បន្ទាប់មកកាម៉ែតទាំងពីរជាប់គ្នានៅក្នុង កោនញីហើយក៏ធ្វើការបង្កកំណើតនឹងគ្នារវាងស្ពែម៉ាតូសូអ៊ីត និងអូវុលនីមួយៗបានជាស៊ុត ហើយលូតលាស់នៅក្នុងស្រការបស់កោនញីទៅជាអំប៊្រីយ៉ុងដែលជាផ្នែកមួយនៃគ្រាប់។ ហើយកោនញីស្ថិតនៅលើដើមរហូតដល់គ្រាប់ទុំ ស្រកាក៏បើកហើយគ្រាប់ របស់វាក៏ធ្លាក់មកលើដីដល់ទីឆ្ងាយៗដោយសារការអង្រួន និងបកបោកនៃខ្យល់។ គ្រាប់ដែលធ្លាក់ទៅចំកន្លែងដែលមានលក្ខ័ណ្ឌប្រកបវាក៏ដុះបានជារុក្ខជាតិថ្មីទៀត ហើយក៏អាចធ្វើការបន្តពូជដោយបង្កើតជាកោនទៀតដែរ។
Thank you for answer sir🙏🏻💙
ReplyDelete