វិញ្ញាសាទី ២១
ប្រលងសញ្ញាបត្រធម្យមសិក្សាទុតិយភូមិ
ចំណេះទូទៅនិងបំពេញវិជ្ជា
សម័យប្រឡង ២៧ កក្កដា ២០០៩
I. (៤ពិន្ទុ)
1. ចូរគូសសញ្ញា✓ក្នុងប្រអប់ខាងមុខចម្លើយត្រឹមត្រូវតែមួយគត់
ក. ការបង្កាត់ឯកត្តៈដែលមានប្រភេទខុសគ្នាហៅថា
◻ ក្លូណាស ◻ អ៊ីប្រ៊ីតម្ម ◻ មុយតាស្យុង ◻ សេនីសេនេទិច
ខ. មេឡានីនមានប្រភពចេញពី
◻ មេត្យូនីន ◻ ឡឺស៊ីន ◻ ទីរ៉ូស៊ីន ◻ ទីរ៉ុកស៊ីន
2. ចូរបំពេញល្បះខាងក្រោមឲ្យបានត្រឹមត្រូវ
ក. ការ បញ្ចេញអូវ៉ូស៊ីត II ពីអូវែទៅដៃស្បូនហៅថា...............................។
ខ. សែនជាប់អាចផ្ដាច់ចេញពីគ្នាតាមរយៈបាតុភូត..............................។
II. (៥ពិន្ទុ) តាមរូបរាងបន្តពូជដោយភេទរបស់ភាវរស់ តើការបញ្ជូនក្រូម៉ូសូមពីជំនាន់មួយទៅជំនាន់មួយតាមរយៈអ្វី? ហើយឆ្លងកាត់ចលនការអ្វីខ្លះ?
III. (៦ពិន្ទុ) ហេតុអ្វីបានជាប្រូតេអ៊ីនក្នុងអាហារដែលយើងបរិភោគ រក្សាភាពដដែល នៅពេលចូលទៅក្នុងសារពាង្គកាយ?
IV. (៧ពិន្ទុ) 1. តើសែនក្នុងកោសិកាលំពែងសំយោគអរម៉ូនឈ្មោះអ្វី?
2. កង្វះអរម៉ូននេះបណ្ដាលឲ្យកើតជំងឺអ្វី?
3. តើសែនដែលសំយោគអរម៉ូននេះមានតែក្នុងកោសិកាលំពែងឬអ្វី? ចូរបញ្ជាក់ការអះអាងរបស់អ្នក។
V. (៧ពិន្ទុ) តើភេទនៃឯកត្តៈមួយកើតឡើងនៅពេលណា? ចំពោះមនុស្ស ហេតុអ្វីបានជាស្ពែម៉ាតូសូអ៊ីតជាអ្នកកំណត់ភេទ? ចូរពន្យល់។
VI. (១០ពិន្ទុ) ម៉ូលេគុល ARNm មួយសំយោគម៉ូលេគុលប្រូតេអ៊ីន ដែលមានអាស៊ីតអាមីនេចំនួន 600 ។ ម៉ូលេគុល ARNmនេះចម្លងចេញពីច្រវាក់ម្ខាងនៃសែនមួយ ដែលមានចំនួននុយក្លេអូទីតសរុបស្មើនឹង 30%នៃចំនួននុយក្លេអូទីតទាំងអស់របស់ ADN ។ គេដឹងថាម៉ូលេគុល ADN នេះមាននុយក្លេអូទីតប្រភេទ G = 3500។
1. គណនាចំនួនរីបូនុយក្លេអូទីតរបស់ម៉ូលេគុល ARNm។
2. គណនាចំនួននុយក្លេអូទីតប្រភេទផ្សេងៗទៀតរបស់ម៉ូលេគុល ADN។
VII. (១១ពិន្ទុ) គេបង្កាត់កណ្ដុរប្រផះរវាងគ្នា។ នៅ F1 គេទទួលបានកូនកណ្ដុរពណ៌ខ្មៅ 8កណ្ដុរពណ៌ប្រផះ 17 កណ្ដុរពណ៌ស 9។
1. ចូរពន្យល់យ៉ាងខ្លីនូវបាតុភូតតំណពូជនេះ។
2. កំណត់សេណូទីបកណ្ដុរមេបានិងកូនកណ្ដុរទាំងអស់។
របៀប Download
--->ចំពោះ អ្នកប្រើ Iphone កុំទាន់ចុចលើ link ខាងលើ ត្រូវមើលផ្នែកខាងក្រោមខាងស្ដាំ ចុចហើយបើកជាមួយ Safari រួចចុចលើ link Download ខាងលើ រងចាំ 5 វិនាទី រួចចុច Skip AD វានឹងលោតផ្ទាំងពាណិជ្ជកម្ម ចុចត្រឡប់មកវិញ ចុច Skip AD ម្ដងទៀតឃើញឯកសាហើយ។
--->ចំអ្នកប្រើ Android ចុចលើ Link ខាងលើរងចាំបន្តិច ហើយចុចលើ Skip AD ជាការស្រេច។
No comments:
Post a Comment