វិញ្ញាសាទី ៤២ : វិទ្យាសាស្រ្ត
ប្រលងសញ្ញាបត្រធម្យមសិក្សាទុតិយភូមិ
ចំណេះទូទៅនិងបំពេញវិជ្ជា
សម័យប្រឡង ១៣-១០-២០១៤ (លើទី២)
I. (៤ពិន្ទុ) តើក្រពេញញើសមាននាទីដូចម្ដេច?
II. (៥ពិន្ទុ) តើអង់ទីប្យូទិចជាអ្វី?
III. (៧ពិន្ទុ) ដូចម្ដេដែលហៅថាក្រពេញប៉ារ៉ាទីរ៉ូអ៊ីត?វាមាននាទីដូចម្ដេច?
IV. (៩ពិន្ទុ) ហេតុអ្វីបានជាគេថាគ្រាប់លំអងមិនមែនជាកាម៉ែតឈ្មោល? ចូរពន្យល់។
V. (១០ពិន្ទុ) តើចលនការស្វ័យដំឡើងទ្វេ ADN មានសារៈសំខាន់ដូចម្ដេចខ្លះ?
VI. (១០ពិន្ទុ) ហេតុអ្វីចាំបាច់ត្រូវមាន ARNt (ARN ដឹកនាំ) ក្នុងការសំយោគប្រូតេអ៊ីន?
VII. (១០ពិន្ទុ) ក្នុងកោសិកាមនុស្សមាន 6×109 នុយក្លេអូទីតក្នុងម៉ូលេគុល ADN ទាំងអស់។ តើប្រវែងម៉ូលេគុល ADN ទាំងអស់មានប៉ុន្មាន mm? ហេតុអ្វីដូចម្តេចបានជាប្រវែងនេះ អាចរួញហើយស្ថិតនៅក្នុងណ្វៃយ៉ូកោសិកា ដែលមានអង្កត់ផ្ចិតតែ 2 ទៅ 3 ភាគពាន់នៃ mm។
VIII. (២០ពិន្ទុ) ច្រវាក់ទោលមួយនៃម៉ូលេគុល ADN មាន 3×104 នុយក្លេអូទីត។
1. កាលណាម៉ូលេគុល ADN នេះស្វ័យដំឡើងទ្វេ 2 លើក តើវាត្រូវការនុយក្លេអូទីតសេរីចំនួនប៉ុន្មាន?
2. ក្នុងម៉ូលេគុល ADN នេះ ចំនួននុយក្លេអូទីតនៃប្រភេទស៊ីតូស៊ីនស្មើ 14% នៃចំនួននុយក្លេអូទីតទាំងអស់។ គណនាចំនួននុយក្លេអូទីតប្រភេទនីមួយៗរបស់ម៉ូលេគុល ADN។
3. ម៉ូលេគុល ADN នេះអាចប្រើជាគំរូពុម្ព តើវាត្រូវការម៉ូលេគុល ARNm ប៉ុន្មាន បើម៉ូលេគុល ARNmនីមួយៗមានជាមធ្យម 104 នុយក្លេអូទីត។
ទាញយកចម្លើយ
របៀប Download
--->ចំពោះ អ្នកប្រើ Iphone កុំទាន់ចុចលើ link ខាងលើ ត្រូវមើលផ្នែកខាងក្រោមខាងស្ដាំ ចុចហើយបើកជាមួយ Safari រួចចុចលើ link Download ខាងលើ រងចាំ 5 វិនាទី រួចចុច Skip AD វានឹងលោតផ្ទាំងពាណិជ្ជកម្ម ចុចត្រឡប់មកវិញ ចុច Skip AD ម្ដងទៀតឃើញឯកសាហើយ។
--->ចំអ្នកប្រើ Android ចុចលើ Link ខាងលើរងចាំបន្តិច ហើយចុចលើ Skip AD ជាការស្រេច។
No comments:
Post a Comment