Pages

Sponsored

loading...

Sponsored

Thursday, June 30, 2016

វិញ្ញាសា ជីវវិទ្យា បាក់ឌុប 2012 (វិទ្យាសាស្រ្ដ)


វិញ្ញាសាទី ៣៥ : វិទ្យាសាស្រ្ត
ប្រលងសញ្ញាបត្រធម្យមសិក្សាទុតិយភូមិ
ចំណេះទូទៅនិងបំពេញវិជ្ជា
សម័យប្រឡង ០៦-០៨-២០១២
I. (៦ពិន្ទុ) តើ​ពោត​ជា​រុក្ខជាតិ​រុក្ខជាតិ​ម៉ូណូកូទីលេដូន ឬ​ឌីកូទីលេដូន? ពី​ព្រោះ​អ្វី?
II. (៦ពិន្ទុ) 1. តើ​កែវ​ភ្នែក​មាន​នាទី​អ្វីខ្លះ?
2. ហេតុអ្វី​បាន​ជា​មនុស្ស​ខ្លះ​មើល​វត្ថុ​នៅ​ឆ្ងាយ​ឃើញ​ច្បាស់ ប៉ុន្តែ​មើល​​វត្ថុ​នៅ​​ជិត​មិន​ច្បាស់​ទៅ​វិញ? ចូរ​ពន្យល់។
III. (៦ពិន្ទុ) តើ​ខួរក្បាល​ និង​ខួរ​ឆ្អឹងខ្នង​មាន​ទំនាក់​ទំនង​គ្នា​យ៉ាង​ដូចម្ដេច​ក្នុង​ការ​បញ្ជូន​ព័ត៌មាន?
IV.(៧ពិន្ទុ) តើ​លំពែង​ផលិត​អរម៉ូន​អ្វីខ្លះ? ចូរ​ពន្យល់​ពី​មុខ​ងារ​របស់​អរម៉ូន​នីមួយៗ។
V. (៧ពិន្ទុ) តើ​ប្រព័ន្ធ​ប្រសាទ​មនុស្ស​មាន​មុខ​ងារ​អ្វីខ្លះ? ចូរ​ពន្យល់​ពីមុខ​ងារ​នីមួយៗ​ដោយ​លើ​កឧទាហរណ៍។
VI. (៨ពិន្ទុ) 1. តើ​លំពែង​ផលិត​គ្លុយកាកុង​​នៅ​ពេល​ណា?
 2. អរម៉ូន​​គ្លុយកាកុង​​មាន​​សកម្មភាព​​ដូចម្ដេច​នៅ​ក្នុង​សារពាង្គកាយ?
VII. (៨ពិន្ទុ)​ 1. តើ​អ្នក​វិទ្យាសាស្រ្ដ​បាន​ប្រើប្រាស់​វិស្វកម្មសេនេទិច​ក្នុង​វិស័យ​​អ្វីខ្លះ?
2. តើ​គេ​បា​ន​ផលិត​អ្វីខ្លះ​ក្នុង​វិស័យ​នីមួយៗ?
VIII. (១២ពិន្ទុ) សែន​មួយ​មាន​​ប្រវែង 265.2nm ក្នុង​នោះ​មាន​ផល​ដក​រវាង​នុយក្លេអូទីត​អាដេនី​ និង​​ស៊ីតូស៊ីន​ស្មើ​នឹង30% នៃ​ចំនួន​នុយក្លេអូទីត​​សរុប។​
    1. គណនា​ចំនួន​នុយក្លេអូទីត​ប្រភេទ​នីមួយៗ​របស់​សែន។
    2. តើ​ម៉ូលេគុល​ប្រូតេអ៊ីន ដែល​សែន​នេះ​សំយោគ​បាន​ មាន​អាស៊ីត​អាមីនេ​​ចំនួន​ប៉ុន្មាន?
    3. តើ​មាន ARNt ចំនួន​ប៉ុន្មាន​ចូល​រួម បើ​គេ​ដឹង​ថា ARNt នីមួយៗ​​ដឹក​នាំ​អាស៊ីតអាមីនេ​ចូល​រីបូសូមម្ដង​បាន​តែ​មួយ។
IX. (១៥ពិន្ទុ) ក្រោយ​​ស្វ័យ​ដំឡើ​ង​ទ្វេ​ដែល​មាន​ចំនួន​ដង​ស្មើគ្នា ម៉ូលេគុល ADN ពីរ​បាន​ផ្ដល់ ADN កូនមួយ​ចំនួន​​ដែល​​មាន​​ប្រវែង​​សរុប​​គិត​​បញ្ចូល​គ្នា​ស្មើ​នឹង 5032nm។ ស្វ័យ​ដំឡើង​ទ្វេ​បន្ត​បន្ទាប់​នេះ​ត្រូវការ​នុយក្លេអូទីត​សេរី​​ចំនួន 25900។​ ម៉ូលេគុល ADN ទី 1 មាន​នុយក្លេអូទីត​លើស​នុយក្លេអូទីត ADN ទី 2 ចំនួន 500។ ហើយ​មាន​នុយក្លេអូទីត​ប្រភេទ A = 20% ។ ម៉ូលេគុល ADN ទី 2 មាននុយក្លេអូទីត​ប្រភេទ C = 30%
    1. តើ​ម៉ូលេគុល ADN នីមួយៗ​​ធ្វើ​ស្វ័យ​ដំឡើង​ទ្វេ​ប៉ុន្មាន​ដង។
    2. កំណត់​ចំនួន​នុយក្លអូទីត​​ប្រភេទ​នីមួៗ​​របស់​ម៉ូលេគុល ADN នីមួយៗ។


របៀប Download
--->ចំពោះ ​អ្នកប្រើ Iphone កុំ​ទាន់​ចុច​លើ link ខាង​លើ ត្រូវ​មើល​ផ្នែក​ខាង​ក្រោម​ខាង​ស្ដាំ ចុច​ហើយ​បើក​ជា​មួយ Safari រួច​ចុច​លើ link Download ខាង​លើ រងចាំ 5 វិនាទី រួចចុច Skip AD វា​នឹង​លោត​ផ្ទាំង​ពាណិជ្ជកម្ម ចុច​ត្រឡប់​មក​វិញ ចុច Skip AD ម្ដង​ទៀតឃើញឯកសាហើយ។
--->ចំអ្នកប្រើ Android  ចុចលើ Link ខាង​​លើ​​រង​​ចាំ​​បន្តិច ហើយ​​ចុចលើ Skip AD ជា​ការ​ស្រេច។


No comments:

Post a Comment