អាំងភ្លុចប្រសាទជាព័ត៌មានដែលដឹកនាំតាមបណ្តោយភីបប្រសាទ។ អាំងភ្លុចប្រសាទធ្វើដំណើរតាមបណ្តោយណឺរ៉ូនក្រោមរូបរាងជាសញ្ញាអគ្គិសនី និងគីមី។ អាំងភ្លុចប្រសាទចាប់ផ្តើមចេញពីដង់ឌ្រីត ឆ្ពោះទៅកាន់តួកោសិកា ហើយចុះតាមអាក់សូនរហូតដល់ចុងអាក់សូន ឬស្ញាញអាក់សូន។
ឧទាហរណ៍ ទិសដៅអាំងភ្លុចប្រសាទចាប់ពីសំឡេងទូរស័ព្ទរោទិ៍ រហូតដល់ពេលលើកទូរស័ព្ទ។
- នៅពេលសំឡេងទូរស័ព្ទរោទិ៍ ធ្មួលវិញ្ញាណនៅក្នុងត្រចៀកចាប់បានរំញោចសំឡេង ហើយបង្កើតអាំងភ្លុចប្រសាទ។ អាំងភ្លុចប្រសាទនេះធ្វើដំណើរចេញដង់ឌ្រីតនៃណឺរ៉ូនវិញ្ញាណនាំ ចូលទៅតួកោសិកា ហើយចុះតាមអាក់សូន។
- នៅចុងអាក់សូន អាំងភ្លុចប្រសាទឆ្លងកាត់ស៊ីណាប់ ហើយចូលទៅក្នុងណឺរ៉ូនភ្ជាប់ដែលស្ថិតនៅក្នុងខួរក្បាល។ នៅក្នុងខួរក្បាល អាំងភ្លុចប្រសាទត្រូវបានបកស្រាយដែលពេលនោះធ្វើឲ្យគេដឹងថាសំឡេងទូរស័ព្ទរោទិ៍។ បន្ទាប់មកខួរក្បាលសម្រេចចិត្តថា តើត្រូវលើកទូរស័ព្ទ ឬមិនលើក?
- នៅពេលខួរក្បាលសម្រេចចិត្តថាត្រូវតែឆ្លើយតប អាំងភ្លុចប្រសាទធ្វើដំណើរចុះតាមបណ្ដោយណឺរ៉ូនចលកររហូតដល់សរីរាង្គប្រតិកម្ម (សាច់ដុំដៃ)។ សាច់ដុំដៃឆ្លើយតបដោយការលើកទូរស័ព្ទ។
តើអាំងភ្លុចប្រសាទធ្វើដំណើរដូចម្ដេច?
ReplyDelete