វិទ្យាសាស្រ្ត
ប្រលងសញ្ញាបត្រធម្យមសិក្សាទុតិយភូមិ
ចំណេះទូទៅនិងបំពេញវិជ្ជា
សម័យប្រឡង ២៤-០៨-២០១៥
I. (៦ពិន្ទុ) តើផ្នែកសំខាន់នៃប្រព័ន្ធប្រសាទសត្វឆ្អឹងកងមានអ្វីខ្លះ?
II. (៨ពិន្ទុ) ដូចម្ដេចដែលហៅថា ពន្លកជីវ្ហាវិញ្ញាណ? ចូររៀបរាប់ពីទីតាំងនៃរសជាតិទាំង 4 របស់អណ្ដាត។
III. (៩ពិន្ទុ) 1. ចូរសរសេររូបមន្តទូទៅរបស់អាស៊ីតអាមីនេ។
2. រ៉ាឌីកាល់ R របស់អាស៊ីអាមីនេប្រភេទអាឡានីន ៖ -CH3
រ៉ាឌីកាល់ R របស់អាស៊ីអាមីនេប្រភេទសេរីន ៖ -CH2OH
ចូរសរសេររូបមន្តគីមីនៃប្រភេទអាស៊ីអាមីនទាំងពីរ។
3. ចូរសរសេររូបមន្តឌីប៉ិបទីតដែលកើតឡើងពីអាស៊ីតអាមីនេទាំងពីរនេះ។
IV. (៩ពិន្ទុ) តើផូស៊ីលជាអ្វី? ការកកើតផូស៊ីលមានប៉ុន្មានរបៀប? អ្វីខ្លះ?
V. (៩ពិន្ទុ) ហេតុអ្វីបានជាគេដាក់ ក្រពះ និងពោះវៀនតូចជាក្រពេញអង់ដូគ្រីន?
VI. (១៤ពិន្ទុ) សែនមួយមានផលបូកនុយក្លេអូទីតប្រភេទ A និង T ស្មើនឹង 25% នៃនុយក្លេអូទីតទាំងអស់ ហើយមានចំនួនសម្ព័ន្ធអ៊ីដ្រូសែនសរុប 1287។
1. គណនាចំនួននុយក្លេអូទីតប្រភេទនីមួយៗរបស់សែន។
2. រកចំនួនសម្ព័ន្ធអ៊ីដ្រូសែនរវាងC និង G , A និង T។
VII. (២០ពិន្ទុ) សែនមួយមាននុយក្លេអូទីតសរុប 14400។
1. រកប្រវែងរបស់សែន គិតជាមីក្រូម៉ែត្រ។
2. គណនាចំនួនអាស៊ីតអាមីនេនៅក្នុងម៉ូលេគុលប្រូតេអ៊ីន ដែលសំយោគចេញពីសែននេះ។
3. គណនាល្បឿនរបស់រីបូសូម បើគេដឹងថារីបូសូមបំលាស់ទីពីដើមម៉ូលេគុល ARNm រហូតដល់ចុងម៉ូលេគុលប្រើរយៈពេល 80 នាទី។
ទាញយកចម្លើយ
របៀប Download
--->ចំពោះ អ្នកប្រើ Iphone កុំទាន់ចុចលើ link ខាងលើ ត្រូវមើលផ្នែកខាងក្រោមខាងស្ដាំ ចុចហើយបើកជាមួយ Safari រួចចុចលើ link Download ខាងលើ រងចាំ 5 វិនាទី រួចចុច Skip AD វានឹងលោតផ្ទាំងពាណិជ្ជកម្ម ចុចត្រឡប់មកវិញ ចុច Skip AD ម្ដងទៀតឃើញឯកសាហើយ។
--->ចំអ្នកប្រើ Android ចុចលើ Link ខាងលើរងចាំបន្តិច ហើយចុចលើ Skip AD ជាការស្រេច។
No comments:
Post a Comment