កោសិកាប្រសាទឬណឺរ៉ូនមានបីផ្នែកសំខាន់ៗគឺដង់ឌ្រីត តួកោសិកា និងអាក់សូន។
- ដង់ឌ្រីត : ជាសរសៃឆ្មារៗហើយខ្លីដែលបែកចេញពីតួកោសិកា។ ដង់ឌ្រីតមាននាទីដឹកនាំអាំងភ្លុចប្រសាទចូលទៅក្នុងតួកោសិកានៃណឺរ៉ូន និងទទួលព័ត៌មានពីណឺរ៉ូនផ្សេងៗទៀត។
- តួកោសិកា : ណឺរ៉ូនមានតួកោសិកាធំ ហើយបែកចេញជាសរសៃឆ្មារៗ
ហៅថាដង់ឌ្រីត និងអាក់សូន។ តួកោសិកាមានផ្ទុកមីតូកុងទ្រី ប្រដាប់កុលស៊ី សារធាតុនីស និងណឺរ៉ូភីប្រ៊ី។ នៅក្នុងអាក់សូនមានក៏មានមីតូកុងឌ្រី និងណឺរ៉ូភីប្រ៊ីផងដែរ (ណឺរ៉ូភីប្រ៊ីជាសរសៃតូចល្អិតបំផុតដែលឃើញមាននៅក្នុងអាក់សូន ដង់ឌ្រីត និងតួកោសិកា)។ ពួកវាមាននាទីបញ្ជូនអាំងភ្លុចនៅក្នុងកោសិកាប្រសាទ។
- អាក់សូន : ជាពន្លយដែលបែកចេញពីកោសិកា ហើយមានទម្រង់ដូចជាដង់ឌ្រីតដែរតែវាខុសពីដង់ឌ្រីតត្រង់វាមានតែមួយសរសៃវែង ហើយធំ។
ព័ត៌មានបន្ថែម : ណឺរ៉ូនជាច្រើនមានអាក់សូនដែលព័ទ្ធជុំវិញដោយសំបកពីរជាន់គឺសំបកមីញ៉េលីន និងសំបកស្វាន់។ សំបកមីញ៉េលីនកើតពីផូស្វរលីពីតដែលផ្ដល់ពណ៌សដល់សរសៃប្រសាទ។ សំបកស្វាន់ដែលគ្របដណ្ដប់លើសំបកមីញ៉េលីន កើតពីកោសិកាពិសេសគឺកោសិកាស្វាន់។ នៅចន្លោះតំបន់មីញ៉េលីនពីរមានលំហតូចមួយហៅថាថ្នាំងរ៉ង់រីយែ។ ថ្នាំងនេះហើយបណ្ដាលឲ្យអាំងភ្លុចប្រសាទបង្កើនល្បឿនតាមបណ្ដោយនៃអាក់សូន។
No comments:
Post a Comment