វិញ្ញាសាទី ១៨
ប្រលងសញ្ញាបត្រធម្យមសិក្សាទុតិយភូមិ
ចំណេះទូទៅ និង បំពេញវិជ្ជា
សម័យប្រឡង ៤ សីហា ២០០៨
I. (៣ពិន្ទុ)ក. ចូរគូសសញ្ញា ✓ ក្នុងមុខចម្លើយដែលត្រឹមត្រូវមានតែមួយគត់
1. សែននៅលើអូតូសូមកំណត់លក្ខណៈ
◻ក. តពូជជាប់ភេទ ◻ខ. តពូជមិនជាប់ភេទ ◻គ. តពូជ ◻ឃ. មិនតពូជ
2. កោសិកាដែលបំលែងឯកទេស ទៅជាស្ពែម៉ាតូសូអ៊ីតគឺ
◻ក. ស្ពែម៉ាតូកូនី ◻ខ. ស្ពែម៉ាតូស៊ីត I ◻គ. ស្ពែម៉ាតូស៊ីត II ◻ឃ. ស្ពែម៉ាទីត
ខ. ចូរបំពេញល្បះឲ្យបានត្រឹមត្រូវ
ចំពោះនារី រដូវកើតឡើងពីល្បាយ............ និងកំទេចភ្នាសសើមស្បូន។
II. (៨ពិន្ទុ) តើការសិក្សាស្រាវជ្រាវពីចំនួន និងរូបរាងក្រូម៉ូសូមគ្រប់គ្រប់ ប្រភេទភាវរស់ ផ្តល់ផលប្រយោជន៍អ្វីខ្លះ?
III. (១២ពិន្ទុ) ច្រវាក់ម្ខាងនៃម៉ូលេគុល ADN មាននុយក្លេអូទីតចំនួន 25×105 ។
1. គណនាប្រវែងម៉ូលេគុល ADN ។
2. គណនាចំនួនជំហាននៃម៉ូលេគុល ADN។
3. តើម៉ូលេគុល ADN នេះមាននុយក្លេអូទីតប្រភេទនីមួយៗ ចំនួនប៉ុន្មាន? បើនុយក្លេអូទីតប្រភេទស៊ីតូស៊ីនមាន 18% នៃចំនួននុយក្លេអូទីតទាំងអស់។
IV. (១៣ពិន្ទុ) ក្នុងពេលសំយោគម៉ូលេគុលប្រូតេអ៊ីនមួយ គេសង្កេតឃើញ អាស៊ីតអាមីនេត្រូវនឹងកូដុងរបស់ ARNmដូចតទៅ : អាឡានីន GCU , សេរីន AGC, អ៊ីសូឡឺស៊ីន AUA, ត្រេអូនីន ACU។ ម៉ូលេគុលប្រូតេអ៊ីននេះមានអាស៊ីតអាមីនេ 4 ប្រភេទគឺ សេរីន = 2ដង អាឡានីន, អ៊ីសូឡឺស៊ីន = 3 ដងអាឡានីន និងត្រេអូនីន = 4 ដង អាឡានីន។ គណនាប្រវែងរបស់សែនដែលកំណត់សំយោគម៉ូលេគុលប្រូតេអ៊ីននេះ បើគេដឹងថា សែននេះមាននុយក្លេអូទីតប្រភេទ C = 500 ។
V. (១៤ពិន្ទុ) ចំពោះមនុស្សសក់ខ្មៅជាលក្ខណៈលុប (N) បើធៀបទៅនឹងសក់ទង់ដែង (n) សក់រួចជាលក្ខណៈលុប (B) បើធៀបទៅនឹងសក់ស្លូត (b)។ សែនទាំងពីរនេះផ្ដាច់ចេញពីគ្នាដោយឯករាជ្យ។ នាងរីណាមានសក់ខ្មៅរួញ អេតេរ៉ូស៊ីកូត ចំពោះគូអាឡែលទី 1រៀមការជាមួយសុវណ្ណដែលមានសក់ខ្មៅស្លូតអេតេរ៉ូស៊ីកូតចំពោះគូអាឡែងទី 1។ ចូរកំណត់សេណូទីប និងផេណូទីប ដែលអាចកើតមានចំពោះកូននៃគូស្វាមីភរិយានេះ។
របៀប Download
--->ចំពោះ អ្នកប្រើ Iphone កុំទាន់ចុចលើ link ខាងលើ ត្រូវមើលផ្នែកខាងក្រោមខាងស្ដាំ ចុចហើយបើកជាមួយ Safari រួចចុចលើ link Download ខាងលើ រងចាំ 5 វិនាទី រួចចុច Skip AD វានឹងលោតផ្ទាំងពាណិជ្ជកម្ម ចុចត្រឡប់មកវិញ ចុច Skip AD ម្ដងទៀតឃើញឯកសាហើយ។
--->ចំអ្នកប្រើ Android ចុចលើ Link ខាងលើរងចាំបន្តិច ហើយចុចលើ Skip AD ជាការស្រេច។
No comments:
Post a Comment