វិញ្ញាសាទី ១៥
ប្រលងសញ្ញាបត្រធម្យមសិក្សាទុតិយភូមិ
ចំណេះទូទៅ និង បំពេញវិជ្ជា
សម័យប្រឡង ០៦ សីហា ២០០៧
I. (៣ពិន្ទុ)
ក. ចូរគូសសញ្ញា ✓ក្នុងប្រអប់ខាងមុខចម្លើយដែលត្រឹមត្រូវមានតែមួយគត់
1. (១ពិន្ទុ) មេយ៉ូសជាចំណែកពីរដងបន្តបន្ទាប់គ្នារបស់
◻ក. កោសិកាពូជ ◻ខ. ស្ពែម៉ាតូកូនី
◻គ.ស្ពែម៉ាតូស៊ីត I ◻ឃ. ស្ពែម៉ាតូស៊ីត II
2. (១ពិន្ទុ) លក្ខណៈនីមួយៗរបស់ឯកត្តៈអាស្រ័យទៅនឹងវត្តមាន
◻ក. គ្លុយស៊ីត ◻ខ. លីពីត ◻គ. ប្រូតេអ៊ីន ◻ឃ. វីតាមីន
ខ. (១ពិន្ទុ) ចូរបំពេញល្បះខាងក្រោមឲ្យបានត្រឹមត្រូវ
ជម្ងឺតពូជជាប់នឹងភេទត្រូវបានបញ្ជូនពីជំនាន់មួយទៅជំនាន់មួយដោយសារសែននៅលើ..............................................................................................។
II. (៥ពិន្ទុ) ដូចម្តេចហៅថាក្រូស៊ីញអូវើ? តើក្រូស៊ីញអូវើអាចប្រព្រឹត្តទៅចំពោះគូអាឡែលដូចម្តេច? ហើយធ្វើឲ្យមានបាតុភូតអ្វីកើតឡើង?
III. (៥ពិន្ទុ) ចូររាប់ពីសារៈសំខាន់នៃសែនជាប់។
IV. (៦ពិន្ទុ) តើវីរុស HIV បំផ្លាញឡាំផូស៊ីត T ក្នុងសារពាង្គកាយមនុស្ស ដោយរបៀបណា?
V. (៦ពិន្ទុ) 1. តើមុយតាស្យុងជាអ្វី ? ចូរឧ្យឧទាហរណ៏។
2. តើភ្នាក់ងារអ្វីខ្លះដែលបណ្តាលឲ្យមានមុយតាស្យុង? តើគេហៅភ្នាក់ងារទាំងនោះថាដូចម្តេច ?
VI. (២៥ពិន្ទុ) ចំពោះស្រូវសែន A កំណត់លក្ខណៈស្រូវស្រាលជាលក្ខណៈ លុបធៀបបើធៀបនឹងលក្ខណៈស្រូវធ្ងន់ ដែលកំណត់ដោយសែន a។ សែនទាំងពីរមានប្រវែងស្មើគ្នា។ សែន a មានសម្ព័ន្ធអ៊ីដ្រូសែន 2990និងមាននុយក្លេអូទីតប្រភេទអាដេនីនស្មើនឹង 20%នៃនុយក្លេអូទីតទាំងអស់។ ចំពោះសែន A មានផលដករវាងនុយក្លេអូទីតអាដេនីននិងស៊ីតូស៊ីនស្មើនឹង 30% នៃនុយក្លេអូទីតទាំងអស់។
1. រកនុយក្លេអូទីតប្រភេទនីមួយៗរបស់សែននីមួយ?
2. កំណត់ផេណូទីបនិងសេណូទីបស្រូវពូជ (ឬមេបា) បើលទ្ធផល F1មានសមាមាត្រ 3:1។
3. តើគេត្រូវធ្វើដូម្តេចដើម្បីឲ្យដឹងថាស្រូវស្រាលជាពូជសុទ្ធឬមិនសុទ្ធ?
របៀប Download
--->ចំពោះ អ្នកប្រើ Iphone កុំទាន់ចុចលើ link ខាងលើ ត្រូវមើលផ្នែកខាងក្រោមខាងស្ដាំ ចុចហើយបើកជាមួយ Safari រួចចុចលើ link Download ខាងលើ រងចាំ 5 វិនាទី រួចចុច Skip AD វានឹងលោតផ្ទាំងពាណិជ្ជកម្ម ចុចត្រឡប់មកវិញ ចុច Skip AD ម្ដងទៀតឃើញឯកសាហើយ។
--->ចំអ្នកប្រើ Android ចុចលើ Link ខាងលើរងចាំបន្តិច ហើយចុចលើ Skip AD ជាការស្រេច។
សចម្លើយ
ReplyDelete