វិញ្ញាសាទី ៣៩ :វិទ្យាសាស្រ្ត
ប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិនិងបំពេញវិជ្ជា
សម័យប្រឡង ០៥ សីហា ២០១៣
I. (៧ពិន្ទុ) តើកូរ៉ូអ៊ីតមានលក្ខណៈដូចម្ដេច? តើវាមាននាទីអ្វីខ្លះ?
II. (៨ពិន្ទុ) 1. តើម៉ូលេគុលអាស៊ីតអាមីនេនីមួយៗមានធាតុផ្សំអ្វីខ្លះ?
2. ចូរសរសេររូបមន្តទូទៅលាតរបស់អាស៊ីតអាមីនេ។
III. (៨ពិន្ទុ)ការពីសោធអំពើអង់ស៊ីម
1. តើនៅពេលដែលគេចាក់ទឹកអុកស៊ីសែនណេទៅក្នុងកែវជ័រ ដែលមានថ្លើមសត្វរួចជាស្រេច គេពិនិត្យឃើញអ្វីកើតឡើងនៅក្នុងកែវជ័រនោះ? ព្រោះអ្វី?
2. គេដាក់សូលុយស្យុងទឹកមាត់ទៅក្នុងកែវជ័រ ដែលមានដាក់សូលុយស្យុងអាមីដុងនៅក្នុងការពិសោធអំពីអង់ស៊ីមយថាប្រភេទ។ តើសូលុយស្យុងទឹកមាត់ផ្ទុកអង់ស៊ីមឈ្មោះអ្វី និងមាននាទីដូចម្ដេចក្នុងការពិសោធនេះ?
IV. (៩ពិន្ទុ) 1. ដូចម្ដេចដែលហៅថាអាំងភ្លុចប្រសាទ?
2. ចូរពន្យល់ពីដំណើរអាំងភ្លុចប្រសាទដែលបានកើតឡើងនៅពេលមានសូរសំឡេងរោន៍របស់ទូរស័ព្ទ?
V. (១០ពិន្ទុ)តើអរម៉ូនអុកស៊ីតូស៊ីន និងអរម៉ូនប្រូឡាក់ទីនមានលក្ខណៈខុសគ្នាដូចម្ដេចខ្លះ?
VI. (១៣ពិន្ទុ) សែនមួយមានប្រវែង 1530 nm។
1. តើប្រូតេអ៊ីនដែលសំយោគបានអាស៊ីតអាមីនេចំនួនប៉ុន្មាន?
2. តើមាន ARNtប៉ុន្មានដែលត្រូវចូលទៅក្នុងរីបូសូមដើម្បីចូលរួមបកប្រែក្រម?
3. តើមានចំណងប៉ិបទីតប៉ុន្មានសម្រាប់ភ្ជាប់អាស៊ីអាមីនេទាំងនោះ?
4. តើមានម៉ូលេគុលទឹកប៉ុន្មានដែលបានភាយចេញពីចំណង់ប៉ិបទីត។
VII. (២០ពិន្ទុ) អង្កត់ ADN ពីរមានប្រវែងស្មើគ្នាគឺ 816 nm។ ហើយអង្កត់ ADN ទី 1 មាននុយក្លេអូទីតប្រភេទទីមីនស្មើនឹង 20% នៃចំនួននុយក្លេអូទីតសរុបរបស់វា។ ផលបូករវាងនុយក្លេអូទីតប្រភេទស៊ីតូស៊ីននៃអង្កត់ ADN ទាំងពីរស្មើនឹង 2640 នុយក្លេអូទីត។ អង្កត់ ADN នីមួយៗផ្ទុកសែនមួយដែលមានប្រវែងស្មើរនឹង 75% នៃអង្កត់ ADN ដែលផ្ទុកសែននោះ។ សែនទី 1 នៅក្នុងអង្កត់ ADN ទី 1 មាននុយក្លេអូទីតប្រភេទអាដេនីនស្មើនឹង 3 ដងនៃផលដកនុយក្លេអូទីតប្រភេទស៊ីតូស៊ីនរបស់អង្កត់ ADN ទាំងពីរ។ គេដឹងថាម៉ូលេគុល ARNm ដែលសំយោគចេញពីសែនទី 1 មានរីបូនុយក្លេអូទីតអ៊ុយរ៉ាស៊ីលស្មើនឹង 20% និងរីបូនុយក្លេអូទីតប្រភេទស៊ីតូស៊ីនស្មើនឹង 35% នៃចំនួនរីបូនុយក្លេអូទីតសរុបរបស់វា។
1. គណនាចំនួននុយក្លេអូទីតប្រភេទនីមួយៗរបស់អង្កត់ ADN នីមួយៗ។
2. គណនាចំនួនរីបូនុយក្លេអូទីតប្រភេទនីមួយៗរបស់ម៉ូលេគុល ARNm ដែលសំយោគចេញពីសែនទី 1។
3. គណនាចំនួនអាស៊ីតអាមីនេដែលសំយោគចេញពីសែនទី 2។
ទាញយកចម្លើយ
របៀប Download
--->ចំពោះ អ្នកប្រើ Iphone កុំទាន់ចុចលើ link ខាងលើ ត្រូវមើលផ្នែកខាងក្រោមខាងស្ដាំ ចុចហើយបើកជាមួយ Safari រួចចុចលើ link Download ខាងលើ រងចាំ 5 វិនាទី រួចចុច Skip AD វានឹងលោតផ្ទាំងពាណិជ្ជកម្ម ចុចត្រឡប់មកវិញ ចុច Skip AD ម្ដងទៀតឃើញឯកសាហើយ។
--->ចំអ្នកប្រើ Android ចុចលើ Link ខាងលើរងចាំបន្តិច ហើយចុចលើ Skip AD ជាការស្រេច។
No comments:
Post a Comment