Pages

Sponsored

loading...

Sponsored

Thursday, June 30, 2016

វិញ្ញាសា ជីវវិទ្យា បាក់ឌុប 2012 (សង្គម)


វិញ្ញាសាទី ៣៦ : វិទ្យាសាស្រ្តសង្គម
ប្រលងសញ្ញាបត្រធម្យមសិក្សាទុតិយភូមិ
ចំណេះទូទៅនិងបំពេញវិជ្ជា
សម័យប្រឡង ០៦-០៨-២០១២
I. (៥ពិន្ទុ) តើ​បង្កួយ​នៅ​ទ្វីប​អាមេរិច​ខាង​ត្បូង និង​​បង្កួយ​នៅ​លើ​កោះ​កាឡា​ប៉ាកូស ខុស​គ្នា​ត្រុង​ចំណុចណា​ខ្លះ?
II. (៦ពិន្ទុ) 1. តើ​ខ្នាត់​ទទឹង​រុក្ខជាតិ​អង់ស្យូស្ពែម បង្ហាញ​ឲ្យ​ឃើញ​មាន​ស្រទាប់​​អ្វីខ្លះ?
2. តើ​ស្រទាប់​នីមួយៗ​មាន​នាទី​ធ្វើ​អ្វី?
III. (៧ពិន្ទុ) 1. តើ​អរម៉ូន​លូតលាស់ ត្រូវ​បាន​ផលិត​ដោយ​ក្រពេញ​ណា?
    2. តើ​អរម៉ូន​នេះ​មាន​ឥទ្ធិពល​ដូចម្ដេច​ចំពោះ​សារពាង្គកាយ?
IV. (៧ពិន្ទុ) ហេតុអ្វី​បាន​ជា​មនុស្ស ដែល​មាន​ជំងឺ​គ្រុន​ផ្ដាសាយ នៅ​ពេល​​បរិភោគ​​អាហារ​ ដឹងថា​​មិន​សូវមាន​រសជាតិ?
V. (៨ពិន្ទុ) 1. តើ​មូលហេតុ​អ្វី​ខ្លះ ដែល​ធ្វើ​ឲ្យ​ទឹក​នោម​មាន​គ្លុយកូស​ច្រើន?
    2. តើ​​វត្ត​មាន​គ្លុយកូស​ច្រើន​ក្នុង​ទឹក​នោម​បណ្ដាល​ឲ្យ​កើត​ជំងឺ​អ្វី?
    3. តើ​ជំងឺ​នេះ​មាន​រោគ​សញ្ញា​យ៉ាង​ដូចម្ដេច?
VI. (៨ពិន្ទុ) 1. តើ​ខួរតូត​ស្ថិត​នៅ​ត្រង់​ណា? ហើយ​មាន​លក្ខណៈដូច​ម្ដេច?
2. តើ​ខួរតូច​ត្រួត​ពិនិត្យ​ចលនា​អ្វីខ្លះ?
3. បើ​សិន​ជា​ខួរ​តូច​មាន​ការ​ខូចខាត តើ​នឹង​មាន​បញ្ហា​អ្វីខ្លះ​កើត​ឡើង?
VII. (៩ពិន្ទុ)  ​តើ​មាន​ភស្តុតាង​អ្វីខ្លះ ដែល​បញ្ជាក់​ថា​ភាវរស់ វិវត្ត​ចេញ​ពី​បុព្វ​រួម​មួយ? ចូរ​ពន្យល់។



របៀប Download
--->ចំពោះ ​អ្នកប្រើ Iphone កុំ​ទាន់​ចុច​លើ link ខាង​លើ ត្រូវ​មើល​ផ្នែក​ខាង​ក្រោម​ខាង​ស្ដាំ ចុច​ហើយ​បើក​ជា​មួយ Safari រួច​ចុច​លើ link Download ខាង​លើ រងចាំ 5 វិនាទី រួចចុច Skip AD វា​នឹង​លោត​ផ្ទាំង​ពាណិជ្ជកម្ម ចុច​ត្រឡប់​មក​វិញ ចុច Skip AD ម្ដង​ទៀតឃើញឯកសាហើយ។
--->ចំអ្នកប្រើ Android  ចុចលើ Link ខាង​​លើ​​រង​​ចាំ​​បន្តិច ហើយ​​ចុចលើ Skip AD ជា​ការ​ស្រេច។



No comments:

Post a Comment