Pages

Sponsored

loading...

Sponsored

Thursday, June 30, 2016

រូប​មន្ត​​ជីវ​វិទ្យា ថ្នាក់​ទី ១២



ខ្លឹមសារទាក់ទងនឹងរូបមន្ត
គំរូម៉ូលេគុល ADN
លោក​ស្រីហ្វ្រង់គ្លីន និង​សហការី នៅឆ្នាំ 1950 បាន​ធ្វើ​ពិសោធន៏​​បង្ហាញ​ពី ADN។ គាត់​​បាន​សន្និដ្ឋាន​ថា ADN មាន​ទម្រង់​ជា​ខ្សែ​ខ្ចៅ​ពីរ។
តាម​លោក វ៉ាត់សុន និង​គ្រីក  ម៉ូលេគុលADNជា​ប៉ូលីមែ​​នៃ​​នុយក្លេអូ​ទីត។ វា​កើត​ឡើង​ពី​ច្រវាក់​នុយ ក្លេអូទីត​​ពីរ​ខ្សែ​ស្រប​គ្នា ហើយ​រុំ​ជា​រង្វេល​ជុំវិញ​​អក្ស​​មួយ​ដែល​មាន​អង្កត់ផ្ចិត 2nm។ ក្នុង​ច្រវាក់​ម្ខាងៗ នុយក្លេអូ ទីត​​ភ្ជាប់​​គ្នា​ដោយ​​សម្ព័ន្ធ​​កូវ៉ាឡង់​ឬ​សម្ព័ន្ធ​គីមី​រឹង​មាំ​រវាង​អាស៊ីត​ផូស្វរិច​នៃ​នុយក្លេអូទីត​មួយ​​ទៅ​​នឹង​ស្ករ​ដេអុកស៊ី​រីបូស​​​នៃ​​នុយ​ក្លេអូទីត​​មួយ​ទៀត​ដែល​នៅ​ជាប់​គ្នា។ ច្រវវាក់​ទាំង​ពីរ​​របស់​ម៉ូលេគុល ADNភ្ជាប់​គ្នា​ទៅ​វិញ​ទៅ​មក​ដោយ​​​សារ​សម្ព័ន្ធ​​អ៊ីដ្រូសែន​​ខ្សោយ រវាង​បាស A និង T និង​​រវាង​បាស C និង G ។ បាស A និង Tជាបាស​បំពេញ​​​គ្នា​​ហើយ ភ្ជាប់​ដោយ​សម្ព័ន្ធ​អ៊ីដ្រូសែន 2 ។ បាស C និង Gជា​បាស​​បំពេញ​​គ្នា​​ហើយ​​ភ្ជាប់​​ដោយ​​សម្ព័ន្ធ​អ៊ីដ្រូសែន 3 ។ ម៉ូលេគុល ADN រុំ​ជា​រង្វេល។ ប្រវែង​​មួយ​​ជំហាន​​ឬ​មួយ​រង្វេល​ស្មើ​នឹង3.4nm។ មួយ​​រង្វេល​មាន 10 គូ បាស​បំពេញ​គ្នា។
ចលន​ការ​ស្វ័យ​ដំឡើង​ទ្វេ ADNប្រព្រឹត្ត​ទៅ​ដូចខាង​ក្រោម :
- ដំបូង​ច្រវាក់​ទាំង​ពីរ​របស់ADN ចាប់​ផ្តើម​រលា។
- ច្រវាក់​ទាំង​ពីរ​របស់ADN មេ​ត្រូវ​បែក​ចេញ​ពី​គ្នា​ដោយ​​សារការ​ផ្តាច់​សម្ព័ន្ធ​អ៊ីដ្រូសែន​​ខ្សោយ​​ដែល​ភ្ជាប់​បាស​​ទាំង​ពីរ ។ ការ​ផ្តាច់​នេះ កើត​ឡើង​ព្រម​គ្នា​នៅ​ចំណុច​ជា​ច្រើន​លើADN
- នុយក្លេអូទីត​សេរី​ដែល​នៅ​ក្នុង​ណ្វៃយ៉ូ​រត់​ទៅ​ភ្ជាប់​ជា​មួយ​នឹង​នុយក្លេអូទីត​នៃ​ច្រវាក់​​នីមួយៗ​​នៃ​​​ម៉ូលេគុល ADNមេ​តាម​គោលការណ៏​បំពេញ​បាស A-T; C-G      ADN ប៉ូលីមេរ៉ាស​គឺ​ជាអង់ស៊ីម​យថា​​ប្រភេទ​​​ដែល​អាច​​ផ្តាច់​​សម្ព័ន្ធ​អ៊ីដ្រូសែន ធ្វើ​ឲ្យ​​ច្រវាក់​ទាំង​​ពីរ​របស់ ADNបែក​ចេញ​ពី​គ្នា ហើយ​នឹង​ភ្ជាប់​នុយក្លេអូទីត​សេរី​ទៅនឹង​​នុយក្លេអូទីត​​នីមួយៗ​​របស់​​ច្រវាក់​​នីមួយៗ​របស់​​ម៉ូលេ​គុល ADN
រូបផ្គុំARN នាំសារ (ARNm)
ម៉ូលេគុល ADN មិនត្រូវ​បាន​ប្រើ​ជា​ពុម្ព​ផ្ទាល់​សម្រាប់​សំយោគ​​ប្រូតេអ៊ីន​ទេ។ ព័ត៌មាន​សេ​នេ​ទិច​​ត្រូវ​បាន​ចម្លង​ដោយ​ម៉ូលេគុល​មួយ​ទៀត​គឺ ARNm
អាស៊ីត​នុយក្លេអ៊ិច​មាន​ពីរ​ប្រភេទ​គឺADN និងARN
ARN ជា​អាស៊ីត​រីបូនុយក្លេអ៊ិច​ដែល​មាន​​ធាតុប​ង្ក​​ស្រ​ដៀង ADN ដែរ តែ​មាន​លក្ខណៈ​​ខុស​​គ្នា​​មួយ​ចំនួន។ ស្ករ​របស់ ARN គឺ​ស្ករ​រីបូស( C5H10O5បាស​របស់ ARN មាន​អ៊ុយរ៉ាស៊ីល​(U)​ជំនួស​​បាស​​ទីមីន(T) របស់ ADN។ ដូចនេះនុយក្លេអូទីត​របស់ARN មាន​បួន​ប្រភេទ​ដែល​​ខុស​គ្នា​ដោយ​​បាស​​អាសូត​គឺ A  U  C  G។ ម៉ូលេគុលARN កើត​ពី​ច្រវាក់​នុយក្លេអូទីត​​​ទោល។ ប្រវែង​ម៉ូលេគុលARN ខ្លី​​ជាង​ម៉ូលេគុល ADN យ៉ាង​ខ្លាំង ហើយ​ម៉ាស​របស់​វា​ក៏​តូច ជាង​ម៉ាសម៉ូលេគុល ADN រាប់​​ម៉ឺន​​ដង។
យោង​ទៅ​តាម​មុខងារ គេចែក ARN ជា​បី​ប្រភេទ​គឺ ARN នាំសារ (ARNm)  ARN ដឹកនាំ(ARNt) និង ARN រីបូសូម(ARNr)។ ម៉ូលេគុលARN ទាំង​បី​ប្រភេទ​នេះ​​ត្រូវ​បាន​បង្កើត​ដោយ ADN
ចលនការចម្លងក្រម
ARNm ជា​ច្រវាក់​ទោល​ដែល​កើត​ឡើង​ពី​ច្រវាក់​នុយក្លេអូទីត​ម្ខាង​របស់ ADN 
 វា​​​មាន​នាទី​​ចម្លង​​ព័ត៌មាន​សេនេទិច​ពី​អង្កត់​មួយ​របស់ ADN​ ឬសែន។ សែន​មួយ​ផ្ទុក​​ព័ត៌​មាន​​មួយ​ដែល​​ត្រូវ​​សំយោគ​​ចេញ​​ជា​​ម៉ូលេគុល ARNmមួយ។ ការ​សំយោគ​​នេះ​ប្រព្រឹត្ត​​ទៅ​​នៅ​​ក្នុង​​ណ្វៃយ៉ូ​​នៃ​កោសិកា​​ដោយ​​មាន​​អន្ត​រាគមន៏​​ពី​អង់ស៊ីម​​សាំញ៉ាំមួយ​ប្រភេទ​ឈ្មោះ ARN ប៉ូលីមេរ៉ាស។ ARN ប៉ូលីមេរ៉ាសមាននាទី​ដូច​ជា :
- ទទួល​ស្គាល់​សញ្ញា​សេនេទិច​នៅ​លើ ADN ដែល​អាច​ឲ្យ​ចាប់​ផ្តើម និង​បញ្ចប់​ការសំយោគ​ម៉ូលេគុល ARNm  ត្រង់​កន្លែង​ជាក់​លាក់ ។
- បើក​ម៉ូលេគុល ADN ដោយ​ផ្តាច់​សម្ព័ន្​ធអ៊ីដ្រូសែន​ខ្សោយ​​ដែល​​ភ្ជាប់​ច្រវាក់​​ទាំង​ពីរ
 - ធ្វើ​ឲ្យ​មាន​ប៉ូលីមែកម្ម​នៃ​នុយក្លេអូទីត​(ឬ​ការ​សំយោគ ARNm) ដូចនេះ ម៉ូលេគុល ARNmចម្លង​តំណលំដាប់​នុយក្លេអូទីត​នៃ​ច្រវាក់​​ម្ខាង​របស់​សែន​ឲ្យ​ទៅ​ជា​​តំណលំដាប់​​នុយក្លេអូទីត​របស់ ARNm
ចលនការបកប្រែក្រម
ការ​សំយោគ​ច្រវាក់​ប៉ូលីប៉ិបទីត​ប្រព្រឹត្ត​ក្នុង​ស៊ីតូប្លាស​លើ​រីបូសូម។ វា​ជា​ចលនការ​ទី 2 បន្ទាប់​ចលន​​ការ​ចម្លង​ក្រម​នៃ​ការ​សំដែង​នៃ​សែន។ ចលន​ការ​បក​ប្រែក្រម ឬ​សំយោគ​ប៉ូលីប៉ិបទីត មាន បី ដំណាក់​កាល​គឺ ដំណាក់ដំបូង ដំណាក់លូតវែង និងដំណាក់បញ្ចប់។
ក.ដំណាក់ដំបូង : ដំណាក់​នេះចាប់​ផ្តើម​ដោយ​ការ​ភ្ជាប់​ឯកតារង​ទាំង​ពីរ​នៃ​​រីបូសូម​​ទៅ​​នឹង​កូដុង​​​ពិសេស មួយ​ហៅថា​កូដុងផ្តើម (AUG) នៅ​លើ​ម៉ូលេគុល ARNm។ បន្ទាប់​មក ARNt ដែល​មាន​​អង់ទី​កូដុង (UAC) ដឹកនាំ​អាស៊ីត​អាមីនេ​​មេត្យូនីន​ភ្ជាប់​នឹង​កូដុង AUG។ តម្រូវ​កូដុង និង​​អង់​ទីកូដុង​​ប្រព្រឹត្ត​​ទៅ​​នៅ​​ប្រហោង​​ទី1នៃ​រីបូសូម​គឺ​កន្លែង P (សម្រាប់​ប៉ូលីប៉ិបទីត)។
ខ. ដំណាក់លូតវែង : ដំណាក់​នេះ​មាន​ការ​បកប្រែ​កូដុង និង​ការ​ភ្ជាប់​អាស៊ីត​អាមីនេ​​កើត​មាន​ជា​​បន្ត​​បន្ទាប់ ដែល​មាន​ព្រឹត្តិការណ៏​ប្រព្រឹត្ត​ទៅ​យ៉ាង​ទៀង​ទាត់​ដូច​ត​ទៅ:
- ARNt ថ្មី​មួយ​ទៀត​ភ្ជាប់​អង់ទីកូដុង​របស់​វា​ទៅ​នឹង​កូដុងទី 2 នៃ ARNmARNt នេះ​ដឹកនាំ​អាស៊ីត​​អាមីនេទី 2 ។ តម្រូវ​កូដុង និង​អង់ទី​កូដុង​ប្រព្រឹត្ត​ទៅ​នៅ​ក្នុង​ប្រហោង​ទី 2 នៃ​រីបូសូម​គឺ​កន្លែង A ​(សម្រាប់​​អាស៊ីត​​អាមីនេ)។ បន្ទាប់​ពី​បាន​ទទួល​កន្លែង​ត្រឹមត្រូវ​របស់​​ខ្លួន​ហើយ អាស៊ីត​អាមីនេ​​ក៏​ផ្តាច់​​ខ្លួន​ពីARNtហើយ​​​ក៏​​ភ្ជាប់​​​ជា​មួយ​​អាស៊ីតអាមីនេ​មេត្យូនីន។
- ចំណង​ប៉ិបទីត​ទី 1 រវាង​អាស៊ីត​អាមីនេ​ពីរ​ជាប់​គ្នា​កកើត​ឡើង​ដោយ​សារ​​អង់ស៊ីម​​ដែល​បញ្ចេញ​​ដោយ​​រីបូសូម។
- រីបូសូម​ផ្លាស់​ទី​លើ ARNm ពី​កូដុង​មួយ​ទៅ​កូដុង​មួយ​ទៀត​ដែល​ធ្វើ​ឲ្យ​កន្លែង A ទំនេរ។ ARNt ទី 3ដែល​ដឹក​នាំអាស៊ីត​អាមីនេ​ថ្មី​មួយ​ទៀត​ភ្ជាប់​ជា​មួយ​កូដុង​បន្ទាប់​របស់ ARNm នៅ​ត្រង់​កន្លែង A
គ. ដំណាក់​បញ្ចប់ : កាល​ណា​រីបូសូម​ផ្លាស់​ទី​ដល់​កូដុងស្តុប UAA UAG UGA សារ​ធាតុ​​ចម្រុះ​​ទាំង​អស់​មាន ARNt   ARNm   រីបូសូម និង​ច្រវាក់​ប៉ូលីប៉ិបទីត​ត្រូវ​បំបែក​ចេញ​ពី​គ្នា ព្រោះ​កូដុង​ស្តុប​​មិន​​តម្រូវ​នឹង​អាស៊ីត​អាមីនេ​ណា​មួយ​ឡើយ។ កូដុងស្តុប​ជា​​ត្រី​ធាតុ​​សម្រាប់​​បញ្ឈប់​​ដំណើរ​សំ​យោគ​​​ប្រូតេអ៊ីន។ ដូចនេះ​ការ​សំយោគ​ប្រូតេអ៊ីនត្រូវ​បាន​បញ្ចប់។ ពេល​នោះ​មេត្យូនីន​​ក៏​​ត្រូវ​​ផ្តាច់ចេញ​​​ពី​​ច្រវាក់​ប៉ូលីប៉ិបទីត​ដែរ។


របៀប Download
--->ចំពោះ ​អ្នកប្រើ Iphone កុំ​ទាន់​ចុច​លើ link ខាង​លើ ត្រូវ​មើល​ផ្នែក​ខាង​ក្រោម​ខាង​ស្ដាំ ចុច​ហើយ​បើក​ជា​មួយ Safari រួច​ចុច​លើ link Download ខាង​លើ រងចាំ 5 វិនាទី រួចចុច Skip AD វា​នឹង​លោត​ផ្ទាំង​ពាណិជ្ជកម្ម ចុច​ត្រឡប់​មក​វិញ ចុច Skip AD ម្ដង​ទៀតឃើញឯកសាហើយ។
--->ចំអ្នកប្រើ Android  ចុចលើ Link ខាង​​លើ​​រង​​ចាំ​​បន្តិច ហើយ​​ចុចលើ Skip AD ជា​ការ​ស្រេច។



អាំងភ្លុច​ប្រសាទ

អាំងភ្លុចប្រសាទ​ជាព័ត៌មាន​ដែល​ដឹកនាំ​តាម​បណ្តោយ​ភីបប្រសាទ។ អាំងភ្លុច​​ប្រសាទ​ធ្វើ​​ដំណើរ​តាម​បណ្តោយ​ណឺរ៉ូន​ក្រោម​រូបរាង​ជាសញ្ញា​អគ្គិសនី​ និង​​គីមី។ អាំងភ្លុច​​ប្រសាទ​​ចាប់​​ផ្តើម​ចេញ​​​ពី​ដង់ឌ្រីត ឆ្ពោះ​ទៅ​កាន់​តួកោសិកា ហើយ​ចុះ​តាម​អាក់សូន​រហូត​ដល់​ចុង​អាក់សូន ឬ​ស្ញាញ​​អាក់​សូន​។
ឧទាហរណ៍ ទិសដៅអាំងភ្លុច​ប្រសាទ​ចាប់​ពី​សំឡេង​ទូរស័ព្ទរោទិ៍ រហូត​​ដល់​​ពេល​លើក​ទូរស័ព្ទ។
- នៅ​ពេល​សំឡេង​ទូរស័ព្ទរោទិ៍ ធ្មួលវិញ្ញាណ​នៅ​ក្នុង​ត្រចៀក​ចាប់​បាន​​រំញោច​សំឡេង ហើយ​​បង្កើត​អាំងភ្លុចប្រសាទ។ អាំងភ្លុច​ប្រសាទ​នេះ​ធ្វើ​​ដំណើរ​​ចេញ​ដង់ឌ្រីត​​នៃ​​ណឺរ៉ូន​វិញ្ញាណនាំ ចូល​​ទៅ​​តួ​កោសិកា ហើយ​ចុះ​​តាម​​អាក់​សូន។
- នៅ​ចុង​អាក់សូន អាំងភ្លុច​ប្រសាទ​ឆ្លងកាត់​ស៊ីណាប់ ហើយ​ចូល​ទៅ​ក្នុង​ណឺរ៉ូន​​ភ្ជាប់​​ដែល​​ស្ថិត​​​នៅ​​ក្នុង​​ខួរក្បាល។​ នៅ​ក្នុង​ខួរក្បាល​ អាំងភ្លុចប្រសាទ​ត្រូវ​​បាន​បកស្រាយ​​ដែល​ពេល​​នោះ​​ធ្វើ​​ឲ្យ​​គេ​​ដឹង​​ថា​​​សំឡេង​ទូរស័ព្ទរោទិ៍។ បន្ទាប់​​មក​​ខួរ​ក្បាល​សម្រេច​ចិត្ត​ថា តើ​ត្រូវ​លើក​ទូរស័ព្ទ ឬ​មិន​លើក?
- នៅ​ពេល​ខួរ​ក្បាល​សម្រេច​ចិត្ត​ថា​ត្រូវ​តែ​ឆ្លើយ​តប អាំងភ្លុចប្រសាទ​​ធ្វើ​​ដំណើរ​​ចុះ​តាម​​បណ្ដោយ​​ណឺរ៉ូន​ចលករ​រហូត​ដល់​សរីរាង្គ​ប្រតិកម្ម (សាច់ដុំដៃ)។ សាច់​ដុំ​ដៃ​ឆ្លើយ​តប​ដោយ​ការ​លើក​ទូរស័ព្ទ។

ស៊ីណាប់



អាក់សូនរបស់​ណឺរ៉ូន​មួយ​មិន​អាច​ភ្ជាប់ផ្ទាល់​នឹង​ដង់ឌ្រីត​របស់​ណឺរូន​មួយ​ទៀត​​បាន​ទេ​ពី​ព្រោះ​​នៅ ចន្លោះ​អាក់សូន និង​ដង់ឌ្រីត​មាន​លំហ​តូច​មួយ​ហៅថា​ស៊ីណាប់។
ដំណើរ​នៃ​ការ​ដឹកនាំ​អាំងភ្លុច​ប្រាសាទ​ពី​ណឺរ៉ូន​មួយ​ទៅ​ណឺរ៉ូន​មួយ​ទៀត ប្រព្រឹត្ត​ទៅ​ដោយ​សារ​ធាតុគីមី​​(ណឺរ៉ូន​​បញ្ជូន​​សារ) ដែល ​ស្ថិត​នៅ​ខាង​ក្នុង​​ពពុះ​តូច​នៃ​ចុង​​អាក់​សូន​​ដែល​​ជា​​ដូចនេះ​​នៅ​​ពេល ​​អាំងភ្លុច ធ្វើ​ដំណើរ​​ដល់​ចុង​អាក់សូន​សារធាតុ​ពពុះ​តូចៗ​​នៃ​​​សារ​ធាតុ​​គីមី​ក៏​​ ផ្ទុះ​បែក​​បញ្ចេញ​ណឺរ៉ូន​បញ្ជូន​សារ​ដែល​​សាយ​ឆ្លងកាត់​ស៊ីណាប់​។ បន្ទាប់​​​មក​ណឺរ៉ូន​​បញ្ជូន​​សារ​​ បង្កើត​​អាំងភ្លុច​ប្រសាទ​ថ្មី​នៅ​​ក្នុង​ដង់ឌ្រីត​​នៃ​ណឺរ៉ូន​​បន្ទាប់ រួច​ធ្វើ​​ដំណើរ​​ទៅ​​តួ​​​កោសិកា​​របស់​វា ហើយ​ឆ្លង​ចូល​ទៅ​​ក្នុង​​អាក់​​សូន។ តាម​វី​ធី​​នេះ​អាំងភ្លុច​ប្រសាទ​​ធ្វើ​​ដំណើរ​​ឆ្លង​កាត់​​​ពី​​ណឺរ៉ូន​​​ មួយ​​ទៅ​​ណឺរ៉ូន​​មួយ​​ទៀត។
ព័ត៌មានបន្ថែម : ណឺរ៉ូន​បញ្ជូន​សារ​សាយ​ឆ្លង​កាត់​ស៊ីណាប់ ហើយ​​ចូល​​ទៅ​ក្នុង​ភ្នាស​​របស់​​ណឺរ៉ូន​​បន្ទាប់​ ដែល​នៅ​ទី​នោះ​វា​ភ្ជាប់​ជា​មួយ​ធ្មួល។ យ៉ាង​ហោច​​ណាស់​​ក៏​មាន​ណឺរ៉ន​បញ្ជូន​សារ​ចំនួន ២៥ ​ប្រភេទ​​ដែរ ខ្លះជា CO ខ្លះ​ជា NO ខ្លះ​ជា​​ណឺរ៉ូ​ប៉ិបទីត ឬ​អាស៊ីតអាមីនេ ឬ​ជា​ធាតុ​​ស្រឡាយ​​សារធាតុ​​ទាំង​​នោះ។ ណឺរ៉ូន​​បញ្ជូន​​សារ​មាន​​ពីរ​ប្រភេទ​ដែល​ច្រើន​ជួប​ប្រទះ​គឺ អាសេ​ទី​កូ​លីន​​ (Ach) និង ណូរេពី​​ណេ​ព្រីន (NE) Ach និង NE អាច​ភ្ញោច​​ឬ​​បង្អាក់​​សកម្មភាព​របស់​អាំងភ្លុច​ប្រសាទ ទៅ​​​តាម​​ប្រ​ភេទ​​​នៃ​​ធ្មួល​​នៅ​លើ​ភ្នាស​​របស់​​ណឺ​រ៉ូន​​បន្ទាប់។